យុវជនខ្មែរមួយក្រុមបង្កើតកម្មវិធីផ្តល់កម្លាំងចិត្តដល់យុវជននិងជួយដល់កុមារ

admin By admin August 15, 2026

Young Inspired Community បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា Single Trip ដោយកម្មវិធីនេះត្រូវបានបង្កើតឡើងដោយយុវជនខ្មែរមួយក្រុមក្នុងគោលបំណងចង់ក្លាយជាសហគមន៍ដែលជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់យុវជននៅកម្ពុជា។

ដោយសង្កេតឃើញថាបច្ចុប្បន្ន យុវជនជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាដូចជា ងាយបាក់ចិត្ត សម្ពាធពីគ្រួសារ ឆាប់បោះបង់ភាពនឿយហត់ (Burnout) សម្ពាធក្នុងជីវិត ការថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត។ ទើបយើងចង់បង្កើតកន្លែងមួយដែលពួកគេអាចមកស្វែងរកការលើកទឹកចិត្ត បង្កើតមិត្តភាពល្អៗ ចែករំលែកបទពិសោធ និងរីកចម្រើនជាមួយគ្នាដោយគ្មានការចាប់កំហុសឬមើលបំណាំគ្នាឡើយ។

ក្រៅពីការជួយអភិវឌ្ឍយុវជន young inspired Community ក៏បានបញ្ចូលជាមួយកម្មវិធីសប្បុរសធម៌សម្រាប់កុមារផងដែរ ព្រោះយើងជឿជាក់ថា ការជួយអ្នកដទៃ និងការចែករំលែកក្តីស្រឡាញ់ គឺជាផ្នែកមួយនៃការកសាងសង្គមដែលប្រសើរជាងមុន។

Leave a Reply

Your email address will not be published. Required fields are marked *